ក្រោយពីមានរឿងរ៉ាវកក្រើកឡើងម្ដងទៀតជាមួយអតីតភរិយា ស្រាប់តែនៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ លោកឌួង ឆាយបានទម្លាយខ្ទិចខ្ចីពីរឿងរ៉ាវរបស់អតីតភរិយាគាត់។ ក្នុងនោះឌួង ឆាយបានលើកឡើងថា អតីតប្រពន្ធគាត់ជាមនុស្សលោភលន់ និយាយម៉ាត់អោយចំ ឆាប់ចប់ ពីដើមខ្ញុំចេញរកស៊ី ខ្ញុំខ្ចីលុយឪពុកម្ដាយខ្ញុំ ចេញរកស៊ីដើមទុនពីឪពុកម្ដាយ ហើយខ្ញុំបានខ្ចីលុយគាត់ ក្រោយមកយើងរកលុយបាន ចឹងគាត់ត្រូវការលុយបង្វិល យើងមិនផ្ញើរអោយឪពុកម្ដាយយើងខ្ចីបង្វិលវិញ។ គាត់អត់សប្បាយចិត្ត គាត់ខឹងខ្ញុំ ថារកលុយបានអត់ចេះទុកដាក់ខ្លួ..នឯងអោយទៅឪពុកម្ដាយ រហូតទុកដាក់អោយ។ ខ្ញុំថាអត់មានទុកដាក់អោយទេ គាត់ត្រូវការលុយបង្វិលយើងអោយគាត់ខ្ចីបង្វិលវិញ ពីដើមយើងចេញរកស៊ីយើងមិនខ្ចីគាត់ ហើយយើងមិនដឹងគុណគាត់យើងមិនអោយគាត់ខ្ចីវិញ ខ្ញុំមិនមែនមនុស្សអាត្មានិយមឯណា? ហើយស្បថរឿងមួយទៀតអតីតភរិយាខ្ញុំចូលមក ក្នងគ្រួសារត្រកូលឌួងបោះខ្ញុំនៀក គ្រួសារគាត់ទាំងអស់គ្នានិង ម៉ាពូជគាត់និងមានបានយកលុយមួយដុល្លាចូលមកអត់?ឥលូវអតីតប្រពន្ធខ្ញុំចេញទៅវិញបាន ទ្រព្យសម្បត្តិ មុខរបរ មុខជំនួញ ឡាន ក្រុមហ៊ុន មុខរបរខ្ញុំទាំងអស់ជិត១០លានដុល្លា ខ្ញុំបញ្ជាក់តួលេខច្បាស់។ដូច្នេះចង់ជ្រាបអោយកាន់តែច្បាស់ជាងនេះថែមទៀតសូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

Previous Post Next Post
Sponsor